ឯកឧត្តម ណុប ដារ៉ា ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីរៀបចំថ្វាយជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងឱកាសប្រារព្ធពិធីសម្ពោធជាផ្លូវការនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ។
កិច្ចប្រជុំនេះក៏បានពិភាក្សាផែនការការពារអចិន្ត្រៃយ៍ថ្វាយព្រះករុណាជូន សម្ដេចតេជោ ហ៊ុន សែន និងថ្វាយជូន សម្ដេចអធិបតី សម្រាប់គ្រប់កម្មវិធីផ្លូវការដែលនឹងប្រារព្ធនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ។
កិច្ចប្រជុំដ៏សំខាន់នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្ដាល។
ជំរាបជូនផងដែរថា ពិធីសម្ពោធជាផ្លូវការនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ។
ដោយ៖ ហុក វិបុល
សារព័ត៌មានពន្លឺព្រះធម៌ (PLPT)

