សាលាសង្កាត់ស្រះចក បានទទួលពានរង្វាន់ជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៥
(ភ្នំពេញ)៖ លោកស្រី អ៉ិន សាផន ចៅសង្កាត់ស្រះចក នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលពានរង្វាន់ជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៥ និងការផ្សព្វផ្សាយគោលនយោបាយភូមិ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» យើងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលផល។
ឱកាសដ៏វិសេសវិសាលនេះ គឺជាជំហានមួយទៀតក្នុងការផ្សាភ្ជាប់ និងពង្រឹងកិច្ចសហការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាសក្ខីភាព នៃការគាំទ្រដល់កិច្ចសហការនេះ តាមរយៈការចូលរួមរបស់ភូមិ ឃុំ សង្កាត់ ក្នុងចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមលក្ខណសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ»។
លោកស្រី អ៉ិន សាផន ចៅសង្កាត់ស្រះចក បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កត់ស្រះចក នាំគ្នាជួយថែរក្សាបរិស្ថានឲ្យបានស្អាតល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តនៅ ក្នុងរាជធានីភ្នំពេញផងដែរ៕








