ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តចំនួន ០២ ក្នុងសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង និង វត្តកែវមុនី (វត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ ចូលរួមដោយលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក-លោកស្រីជាក្រុមការងារភូមិ–សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ។

ពិធីនេះបានប្រព្រឹត្តទៅនៅវត្តចំនួន ០២ ក្នុងសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង និង វត្តកែវមុនី (វត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤។

ក្នុងឱកាសនេះ ក៏បានធ្វើការឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវរៈកងទ័ពដែលបានពលីជីវិតលើសមរភូមិ ក្នុងអំឡុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណៈក្នុងកាលកន្លងមក។ដោយ ហុក វិបុល 0974216661

Leave a Reply

Your email address will not be published. Required fields are marked *