ឯកឧត្តម នាយឧត្តមសេនីយ៍ រត្ន៍ ស្រ៊ាង ចូលរួមរំលែកមរណទុក្ខលោកគ្រូ ស្រេង ផល្លា


 

ឯកឧត្តម នាយឧត្តមសេនីយ៍ រត្ន៍ ស្រ៊ាង ចូលរួមរំលែកមរណទុក្ខលោកគ្រូ ស្រេង ផល្លា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន៍ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យសពលោកគ្រូ ស្រេង ផល្លា ដែលជាអតីតគ្រូសីលធម៌នៅវិទ្យាល័យបាក់ទូក កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ លោកគ្រូបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពេលទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ឯកឧត្តម រត្ន៍ ស្រ៊ាង ព្រមទាំងក្រុមអតីតសិស្សនិងលោកគ្រូ អ្នកគ្រូជំនាន់សាលាបាក់ទូក បានរួមគ្នាចូលរួមថវិកាដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារសពលោកគ្រូ ស្រេង ផល្លា។ នេះជាការបង្ហាញពីសាមគ្គីភាព និងទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូដើម ដែលបានបណ្ដុះបណ្ដាលពួកគេ។

កាយវិការដ៏គួរឱ្យគោរពនេះ មិនមែនជាលើកទីមួយនោះទេ ក្រុមអតីតសិស្សបាក់ទូកតែងតែបានចូលរួមជួយឧបត្ថម្ភដល់អតីតលោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ ស្របតាមទស្សនៈរបស់ក្រុមថា៖ “សាមគ្គីភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”

ក្រុមគ្រួសារនៃសពក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាននិងទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម ព្រមទាំងក្រុមអតីតសិស្សទាំងអស់ ដែលបានចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធរបស់លោកគ្រូ។ដោយ ហុក វិបុល


Leave a Reply

Your email address will not be published. Required fields are marked *