ពិធីសម្ពោធអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល

ពិធីសម្ពោធអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលជាច្រើនដែលមានស្រាប់ ដោយមានការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ ការបើកដំណើរការអគារថ្មីនេះ នឹងជួយពង្រឹងការបម្រើសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជា តាមអាទិភាពរបស់រាជរដ្ឋាភិបាល។
ឆ្លៀតឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល៖
1. បន្តអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកទេសព្យាបាលតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។
2. បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឲ្យបានសុក្រិតជាងមុន។
3. លើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីកសាងទំនុកចិត្ត និងការពេញចិត្ត។
4. បង្កលក្ខណៈងាយស្រួល និងធានាបម្រើសេវាពេញលេញ ២៤ម៉ោង លើ២៤ម៉ោង។
5. ផ្សព្វផ្សាយ និងអប់រំសាធារណៈអំពីវិធីសាស្រ្តបង្ការ និងថែទាំសុខភាព ជាពិសេសក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ។
6. បន្តការបណ្តុះបណ្តាលជំនាន់ក្រោយ ដើម្បីធានានិរន្តរភាព និងភាពរឹងមាំនៃវិស័យសុខាភិបាលកម្ពុជា។
នៅក្នុងសុន្ទរកថា បន្តបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ និងមន្រ្តីរាជការ-បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានឧស្សាហ៍ព្យាយាមក្នុងការថែទាំ និងព្យាបាលជីវិតប្រជាពលរដ្ឋ ទាំងនៅសមរភូមិ និងតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។

អគារពិគ្រោះជំងឺថ្មីនេះ មានកម្ពស់ ២ ជាន់ ប្រវែង ៣០.៣៦ ម៉ែត្រ ទទឹង ៦.២៥ ម៉ែត្រ និងផ្ទៃក្រឡាសរុប ៥៦៩.០៤ ម៉ែត្រក្រឡា ស្ថាបនាឡើងដោយដែកស្រឡាយរឹងមាំ។

ជាន់ផ្ទាល់ដី៖ កន្លែងរង់ចាំ បញ្ជរចុះឈ្មោះពិគ្រោះជំងឺ ៨ បញ្ជរ បញ្ជរផ្តល់សេវា ១ បញ្ជរ បញ្ជរចុះឈ្មោះសមាជិក ប.ស.ស. ៩ បញ្ជរ និងបន្ទប់ប្តូរសម្លៀកបំពាក់ ១ បន្ទប់។

ជាន់ទី១៖ បន្ទប់ពិគ្រោះជំងឺ ៧ បន្ទប់ បន្ទប់បូមឈាម ២ បន្ទប់ និងបន្ទប់អាហារបុគ្គលិក ១ បន្ទប់។

ជាន់ទី២៖ បន្ទប់ពិគ្រោះជំងឺ ៩ បន្ទប់ និងបន្ទប់អេកូ ១ បន្ទប់។

ក្នុងពិធីសម្ពោធនេះ ក៏មានការចូលរួមពី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិសន្តិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យស្រុក មន្ទីរសុខាភិបាល និងសិស្សនិស្សិតជាច្រើន។
ដោយ៖ ហុក វិបុល
ទំនាក់ទំនង៖ ០៩៧ ៤២១ ៦៦៦១

pithisampoth akear pikroh chomngu ( b. sa. sa.) now montirpety kal me t doeknoam daoy ekuttam sastra chary chheang rea rodth m nrti sokhaphibeal
reachtheani phnompenh : now pruk thngai prohasbat 11 roch khephotrobt chhnamsaeanh sabtasak p. sa. 2 5 69 trauv nung thngaiti 18 khekanhnhea chhnam 2 0 25 ekuttam sastra chary chheang rea rodthamontrei krasuongsokheaphibeal ban anhcheunh chea athibtei knong pithisampoth dak aoy braebreasa chea phlauvkar akear pikroh chomngu ( b. sa. sa.) now montirpety kal me t .
ekuttam sastra chary rodth m nrti ban kaotasarsaer champoh montirpety kal me t del banosamrech samitthophl thmei banthem leu samitthophl cheachraen del meanosrab daoy meankar yokchett toukdeak knong karoanouvott tam kolonyobeay ning chakkhovisay vengochhngay robsakr suong sokhaphibeal ning reachorodthaphibeal . kar baek damnaerkar akear thmeinih nung chuoy pongrung kar bamreuseva sokhaphibeal samreab brachapolorodth kampouchea tam atipheap robsa reachorodthaphibeal .
chhlietaokasa nih ekuttam sastra chary rodth m nrti ban phtal anousaeasa dl angkopheap kraom aoveat krasuongsokheaphibeal :
1. bant aphivodth samotthaphap chomneanh bachchektesa pyeabeal tam beb tomneub ning meanobrasetthphap khpasa .
2. bangkeun sakammopheap pikroh chomngu kraw ning thveu rokvinichchhy aoy ban so kret cheang moun .
3. leukakamposa seilothmr vichcheachiv ning kar brasry teaktng la cheamuoy anakchomngu ning krom kruosaear daembi ksang tomnoukchett ning kar penhchett .
4. bangk lokkhan ngeayosruol ning theanea bamreuseva penhlenh 2 4maong leu 2 4 maong .
5. phsaapvophsaeay ning abrom satharn ampi vithi sa sr t bangkear ning theta sokhpheap cheapisesa knong kar brayoutth nung chomnguminochhlang ning chomngurearai .
6. bant kar bantohbantal chomnean kraoy daembi theanea nirontorphap ning pheaprungmoam nei visay sokhaphibeal kampouchea .
nowknong sontoroktha bantobanteab ekuttam sastra chary rodth m nrti ban veayotamlei khpasa champoh kar khetkham broengobreng robsa thnakdoeknoam ning bokkolik montirpety kal me t montirpety thnak cheate mochchhomondal cheate ning m nrti reachkar- bokkolik sokhaphibeal teangoasa del ban ussaa pyeayeam knong karthetam ning pyeabeal chivit brachapolorodth teang now samorphoumi ning tambn chomloh promden kampouchea- thai .

akear pikroh chomngu thmeinih mean kamposa 2 chean braveng 3 0. 36 metr ttung 6. 25 metr ning phtaikrlea saroub 5 6 9. 04 metrakrlea sthabnea laeng daoy dek sr lay rungmoam .

cheanphtaldei : kanleng rngcham banhchor chohchhmoh pikroh chomngu 8 banhchor banhchor phtal seva 1 banhchor banhchor chohchhmoh sameachik b. sa. sa. 9 banhchor ning bantob btau rsa mlie k bampeak 1 bantob .

cheanti 1 : bantob pikroh chomngu 7 bantob bantob baumchham 2 bantob ning bantob ahar bokkolik 1 bantob .

cheanti 2 : bantob pikroh chomngu 9 bantob ning bantob ekau 1 bantob .

knong pithisampoth nih ka meankar chaulruom pi ekuttam me ng hong bratephou reachorodthaphibeal ttuolobantouk bela cheate santisokh sangkom promteang thnakdoeknea krasuongsokheaphibeal neayk montirpety cheate mochchhomondal cheate montirpety srok montir sokhaphibeal ning sessa nissaet cheachraen .
daoy : hok vibol
tomneaktomnng : 0 97 4 21 6 6 6 1

Leave a Reply

Your email address will not be published. Required fields are marked *