ក្រុមប្រតិបត្តិការសាខា កក្រក ខេត្តប៉ៃលិន បានសហការជាមួយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ត្រីនគរបាលចរាចរណ៍ផ្លូគោកស្នងការខេត្ត ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយ លើកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងពិធីបុណ្បភ្ជំបិណ្ឌ

ក្រុមប្រតិបត្តិការសាខា កក្រក ខេត្តប៉ៃលិន បានសហការជាមួយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ត្រីនគរបាលចរាចរណ៍ផ្លូគោកស្នងការខេត្ត ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយ លើកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងពិធីបុណ្បភ្ជំបិណ្ឌ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានចាត់ឱ្យក្រុមប្រតិបត្តិសាខា ដឹកនាំ យុវជន កក្រក ចំនួន ៥នាក់ ស្រី ៣នាក់ ចូលរួមសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ២គោលដៅគឺ:គោលដៅទី ១ នៅខាងមុខផ្សារសាលាក្រៅ និង គោលដៅទី ២ នៅលើដងផ្លូវជាតិលេខ ៥៧ ចំណុចបេនឡានក្រុងថ្មី។

ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុប ១៣៨នាក់ ស្រី៦០នាក់ និងបិទចំណាំងផ្លាត់លើយានយន្តចំនួន ១២០គ្រឿងអស់ ៣០០សន្លឹក ចែកសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល ,ខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១៣៨ សន្លឹក,សៀវភៅអ្វីទៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១៣៨ក្បាល ,មួកសុវត្ថភាពចំនួន ៥៥ មួក ,ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ១០ សន្លឹក ។

ចំពោះការអនុវត្តសកម្មភាពនេះគឺ ក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈចូលរួមទាំងអស់គ្នា កាត់បន្ថយបាននូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព ,បាត់បង់ជីវិតមនុស្ស ,ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម ៕ដោយ÷ស សារឿន

Leave a Reply

Your email address will not be published. Required fields are marked *