លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តសម្របសម្រួលជួយដល់បងប្អូនពលករខ្មែរជាច្រើនរូប ដែលទើបតែវិលត្រលប់ពីប្រទេសថៃ ឲ្យទទួលបានឱកាសការងារថ្មី នៅក្នុងខេត្ត ជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនសម្ងួត និងវេចខ្ចប់ផ្លែមៀនសម្រាប់និរទេស

 


📺 ព័ត៌មានខេត្តប៉ៃលិន

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តសម្របសម្រួលជួយដល់បងប្អូនពលករខ្មែរជាច្រើនរូប ដែលទើបតែវិលត្រលប់ពីប្រទេសថៃ ឲ្យទទួលបានឱកាសការងារថ្មី នៅក្នុងខេត្ត ជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនសម្ងួត និងវេចខ្ចប់ផ្លែមៀនសម្រាប់និរទេស។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា ការជួយស្វែងរកការងារនេះ គឺជាការឆ្លើយតបតាមអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ វិលត្រលប់មកកម្ពុជាវិញ ដោយសារតែស្ថានភាពព្រំដែនកាន់តែតឹងតែង។

រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទីតាំងទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីផ្តល់ជំនួយស្នាក់នៅបណ្ដោះអាសន្ន អាហារទទួលទាន ការថែទាំសុខភាព និងជូនដំណើរទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយស្វែងរកការងារថ្មីជូន។

រដ្ឋាភិបាលក៏បានណែនាំឲ្យក្រសួងពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុ ជួយអន្តរាគមន៍ក្នុងការបន្ធូរស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពលករ និងពិនិត្យលទ្ធភាពសម្រាលបំណុលជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុផងដែរ។

ជាក់ស្តែង ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក កំពុងត្រូវការជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១៨០០នាក់ នៅក្នុងខេត្តប៉ៃលិន។
បងប្អូនដែលមានចំណង់ចង់ធ្វើការ អាចចុះឈ្មោះតាមរយៈក្រុមការងាររបស់រដ្ឋបាលខេត្តប៉ៃលិន។


 

Leave a Reply

Your email address will not be published. Required fields are marked *