ឯកឧត្តម ហ៊ុយ វណ្ណះ អញ្ជើញចូលរួមជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន

 ឯកឧត្តម ហ៊ុយ វណ្ណះ អញ្ជើញចូលរួមជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន

ភ្នំពេញ, កម្ពុជា កាលពីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណះ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវគ្គបណ្ដុះបណ្ដាលមួយ ក្រោមប្រធានបទ «ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»។ វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍។

ក្នុងឱកាសនោះ ឯកឧត្តម ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម ហ៊ុយ វណ្ណះ និងបានឆ្លៀតរំឭកដល់វីរកងទ័ពជួរមុខដែលបានពលីជីវិតកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីការពារជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលកំពុងរស់នៅតាមតំបន់ព្រំដែន និងប្រជាពលរដ្ឋខ្មែរដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ។

កម្មវិធីបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ក្នុងការផ្ដល់ចំណេះដឹង និងបច្ចេកទេសថ្មីៗដល់អ្នកសារព័ត៌មានខ្មែរ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនើបៗ រួមចំណែកក្នុងការពង្រឹងសន្តិភាព និង

អភិវឌ្ឍន៍ប្រទេសជាតិ។

ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនង៖ហុក វិបុល

ទូរស័ព្ទ៖ ០៩៧ ៤២១ ៦៦៦១

Leave a Reply

Your email address will not be published. Required fields are marked *