ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ប៉ៃលិន ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនវីរកងទ័ព
ប៉ៃលិន, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ — តាមតំណាងលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់វីរកងទ័ពខេត្តប៉ៃលិន ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងលើកទឹកចិត្ត និងបង្ហាញការដឹងគុណចំពោះវីរៈភាពរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៅសមរភូមិជួរមុខ។
អំណោយដែលបានប្រគល់រួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន សម្រាប់ជួយសម្រួលដល់ជីវភាពរបស់កងទ័ព។ ក្រុមការងារក៏បានសម្តែងការកោតសរសើរចំពោះស្មារតីតស៊ូរបស់ពួកគាត់ និងផ្តល់សូមពរ ឱ្យឆាប់បានជាសះស្បើយ ដើម្បីអាចត្រឡប់មកបន្តបំពេញភារកិច្ចវិញបាន។ដោយ ហុក វិបុល

