ឯកឧត្តម សាស្រ្តាចារ្យ ជា ចំរើន ជាវាគ្មិនកិត្តិយសក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីបញ្ញាសិប្បនិម្មិត (AI)

ឯកឧត្តម សាស្រ្តាចារ្យ ជា ចំរើន ជាវាគ្មិនកិត្តិយសក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីបញ្ញាសិប្បនិម្មិត (AI)
ភ្នំពេញ, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ — នៅរសៀលថ្ងៃទី២៣ សីហា ឆ្នាំ២០២៥ ឯកឧត្តម សាស្រ្តាចារ្យ ជា ចំរើន ពីសាកលវិទ្យាល័យពោធិសាស្ត្រផ្លុ័រីដា សហរដ្ឋអាមេរិក និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវគ្គបណ្ដុះបណ្ដាលមួយ ក្រោមប្រធានបទ «ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ជាពិសេសអ្នកសារព័ត៌មានកម្ពុជា ដើម្បីឱ្យពួកគេអាចទទួលបានចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើប និងជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។ ការបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានប្រកបដោយគុណភាព បង្កើនសិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមសន្តិភាព។
ឯកឧត្តម សាស្រ្តាចារ្យ ជា ចំរើន បានលើកឡើងថា ការបណ្តុះបណ្តាលបែបនេះ គឺជាកត្តាសំខាន់ក្នុងការរៀបចំប្រព័ន្ធធនធានមនុស្សឱ្យមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និង AI។
កម្មវិធីនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់អង្គភាពទាំងក្នុង និងក្រៅប្រទេស ចំពោះការអភិវឌ្ឍធនធានមនុស្សខ្មែរ ក្នុងវិស័យព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាសម័យថ្មី។
ដោយ: ហុក វិបុល
ទំនាក់ទំនង៖ ០៩៧ ៥៤២ ១៦៦៦

Leave a Reply

Your email address will not be published. Required fields are marked *