សម្តេចតេជោ ហ៊ុន សែន ចេញវាយកូនគោល ក្រោយខកខានច្រើនថ្ងៃ ព្រោះបញ្ហាព្រំដែន

សម្តេចតេជោ ហ៊ុន សែន ចេញវាយកូនគោល ក្រោយខកខានច្រើនថ្ងៃ ព្រោះបញ្ហាព្រំដែន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញវត្តមានលើទីលានកូនគោលជាថ្មី បន្ទាប់ខកខានអស់ជាច្រើនថ្ងៃចាប់ ព្រោះបញ្ហាព្រំដែន។

សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។

សម្តេចតេជោ បានរំលេចទៀតថា ទោះមកតារាងកូនគោលតែសម្តេចនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។

ជាមួយការបង្ហាញវត្តលើទីលានវាយកូនគោលព្រឹកនេះ សម្តេចតេជោ ក៏បានរំលេចការពិសាកាហ្វេ STARBUCKS របស់អាមេរិកផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ជាមួយកាហ្វេ STARBUCKS (0%) ជំនួសឱ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។

សម្តេចបានបន្ថែមថា តាំងពីមានសភាពការណ៍នៅព្រំដែនមកចេះស្គាល់កាហ្វេរម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវព្រឹក១កែវ ល្ងាច១កែវ ដែលស្ករ០%។

ចុងក្រោយនៃសំណេរ សម្តេចបានរំេលចសារទៅកាន់ប្រជាពលរដ្ឋថា រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *