សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី

 


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងជំនូនមុខមន្ត្រីរាជការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ឧបាសិកា បានទទួលមរណភាព នៅម៉ោង ០១:៥៨នាទី រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជំងឺ នៅសហរដ្ឋអាមេរិក។

ការបាត់បង់របស់អគ្គមហាឧបាសិកា គឺជាការបាត់បង់ដ៏ធំមួយនៃម្តាយក្មេក ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមថែរក្សា និងបណ្តុះបណ្តាលកូនចៅឲ្យក្លាយជាបញ្ញវន្តមានតម្លាភាព។

ក្នុងសំណាងទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសូមអនុពរ ដល់តេជៈបារមីនៃ ព្រះបរមសាស្តា ព្រះធម៌ និងព្រះសង្ឃ ចូរទ្រទ្រង់ដល់ដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ឲ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ហុក វិបុល


Leave a Reply

Your email address will not be published. Required fields are marked *