
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញរំលែកទុក្ខជាមួយគ្រួសារយោធិន ដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដី
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ជាមួយក្រុមគ្រួសាររបស់វរសេនីយ៍ត្រី ប៊ូ ផូ ជាយោធិននៃកងពលតូចអន្តរគមន៍លេខ ៨ កងពលធំអន្តរគមន៍លេខ ៣ ដែលបានអស់ជីវិតលើសមរភូមិ ក្នុងអំឡុងបេសកកម្មការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែន។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅភូមិវាលតូច ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុង សេចក្តីកងទុក្ខ និងកិត្តិយសចំពោះសេចក្តីក្លាហាន និងការប៉ិនប្រសប់ក្នុងការអនុវត្តបេសកកម្មរបស់វរសេនីយ៍ត្រី ប៊ូ ផូ។

