ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ទទួលអំណោយពីក្រុមហ៊ុនចិន An Xinyang ដើម្បីគាំទ្រកងកម្លាំងជួរមុខ និងវិស័យមនុស្សធម៌ក្នុងខេត្តប៉ៃលិន
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយមួយចំនួនពី ក្រុមហ៊ុនចិន An Xinyang (安信阳) ដើម្បីយកទៅចែកចាយជាឧបត្ថម្ភដល់ កងកម្លាំងជួរមុខ និងដល់វិស័យ មនុស្សធម៌ នៅក្នុងខេត្តប៉ៃលិន។
អំណោយខាងលើមានគោលបំណងជួយបង្កើនសមត្ថភាព និងជួយសម្រួលការងារជារៀងរាល់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធជាតិ និងបុគ្គលិកដែលបំពេញភារកិច្ចមនុស្សធម៌ ដើម្បីរក្សាសន្តិភាព និងសុវត្ថិភាពសង្គម។
ការទទួលអំណោយនេះបង្ហាញពីទំនាក់ទំនងល្អរវាងរដ្ឋបាលខេត្តប៉ៃលិន ជាពិសេសកងកម្លាំង និងវិស័យអភិវឌ្ឍន៍មនុស្សធម៌ ជាមួយសហគ្រាសឯកជនជនបរទេស ដែលបានជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។ដោយ ហុក វិបុល

