ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ជនស៊ីវិលភៀសសឹក
(ភ្នំពេញ)៖ ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ជនស៊ីវិលភៀសសឹក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល និងលោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនភៀសសឹក ដែលទទួលរងគ្រោះដោយសង្គ្រាមនៅព្រំដែន៕
