លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តសម្របសម្រួលជូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

 


សេចក្ដីជូនព័ត៌មានសាធារណៈ

លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តសម្របសម្រួលជូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឲ្យក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរដែលបានវិលត្រលប់មកពីប្រទេសថៃ តាមរយៈច្រកព្រំដែនអន្តរជាតិ «ព្រំ» ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដោយអំពាវនាវ និងជូនដំណឹងអោយបងប្អូនពលករខ្មែរទាំងអស់ដែលមានបំណងវិលត្រលប់ទៅស្រុកកំណើតតាមច្រកព្រំដែនខេត្តប៉ៃលិន ឬក៏បងប្អូនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃជួបបញ្ហាដូចជា៖ មិនទាន់បានប្រាក់ខែ គ្មានមធ្យោបាយធ្វើដំណើរ ឬជួបការលំបាកក្នុងការផ្លាស់ទីមកដល់ព្រំដែនកម្ពុជាយើង — សូមអញ្ជើញទាក់ទងមកក្រុមការងាររដ្ឋបាលខេត្តតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

📞 0975 79 78 78 / 088 369 6666
☎️ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន នឹងរងចាំជួយសម្របសម្រួល និងដោះស្រាយជូន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីអភិបាលជីវភាព និងសុវត្ថិភាពរបស់បងប្អូនពលករជាតិខ្មែរយើង។

ការផ្តល់ជំនួយដោយចិត្តស្មោះរបស់រដ្ឋបាលខេត្តប៉ៃលិន គឺជាចំណងស្និទ្ធស្នាលក្នុងការដឹកនាំដោយមានសុវត្ថិភាព និងធានាសិទ្ធិរបស់ពលករជាតិខ្មែរយើងទាំងអស់។

ដោយ៖ ស សារឿន


Leave a Reply

Your email address will not be published. Required fields are marked *