រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ នៅព្រឹកថ្ងៃនេះ កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះរូបភាពនៃការខ្ទេចខ្ទាំរបស់ប្រាង្គប្រាសាទព្រះវិហារ ដោយសារគ្រាប់កាំភ្លើងឈ្លានពានរបស់ថៃ។
លោកបានបញ្ជាក់ថា កងទ័ពឈ្លានពានថៃ បន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត។
បន្ថែមពីនោះទៀត លោក នេត្រ ភក្ត្រា បានបន្ដថា នៅព្រឹកនេះ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ ដោយបានប្រើប្រាស់បាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ លោករដ្ឋមន្ត្រី សូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញនេះ៕

