ត្រឹមម៉ោង១២យប់នេះ សមរភូមិប្រយុទ្ធនៅប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន ខេត្តឧត្តរមានជ័យ ស្ងប់ស្ងាត់, សមរភូមិ​នៅមុំ៣ស្ងប់ស្ងាត់ តែនៅភ្នំខ្មោចទាហានឈ្លានពានសៀមផ្លោងមួយៗ

ត្រឹមម៉ោង១២យប់នេះ សមរភូមិប្រយុទ្ធនៅប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន ខេត្តឧត្តរមានជ័យ ស្ងប់ស្ងាត់, សមរភូមិ​នៅមុំ៣ស្ងប់ស្ងាត់ តែនៅភ្នំខ្មោចទាហានឈ្លានពានសៀមផ្លោងមួយៗ

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ១២យប់ចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិប្រយុទ្ធនៅខេត្តឧត្តរមានជ័យ រួមមាន៖ ប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន និងអូរស្មាច់ សភាពការណ៍ស្ងប់ស្ងាត់ហើយ ដោយមិនមានការបាញ់ផ្លោងរបស់ទាហានឈ្លានពានសៀមទៀតឡើយ តែកម្លាំងយើងនៅតែប្រុងជើងការខ្ពស់ដដែល ដើម្បីវាយបកវិញ។

ដោយសមរភូមិមុំបី ដែលពីពេលក្បាលព្រលប់ទាហានសៀមបានបាញ់ផ្លោងចូលជាច្រើនគ្រាប់នោះ បានស្ងប់ស្ងាត់ដែរ តែនៅសមរភូមិភ្នំខ្មោចវិញ មានការបាញ់ផ្លោងមួយៗចូលដីរបស់កម្ពុជាយើង។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ សមរភូមិប្រយុទ្ធទាំងអស់ កម្លាំងទាហានយើងនៅបន្តឈរជើងយ៉ាងរឹងមាំនៅតាមសមរភូមិប្រយុទ្ធ ដើម្បីទប់ទល់ និងវាយបកជាមួយសត្រូវឈ្លានពានសៀម៕

Leave a Reply

Your email address will not be published. Required fields are marked *